ស្រ្តីក្នុងការធ្វើសេចក្តីសម្រេច ក្នុងវិស័យសាធារណៈ និងវិស័យនយោបាយ
ផ្អែកលើសន្ទស្សន៍នៃគម្លាតយេនឌ័រសកល ទាក់ទងនឹង ការផ្តល់ភាពអង់អាចផ្អែកនយោបាយ កម្ពុជាស្ថិតក្នុងលំដាប់លេខ ១១០ ក្នុងចំណោមប្រទេស ១៤២ ក្នុងនោះកម្ពុជាទទួលបានពិន្ទុ ០,០៩១ ដែលទាបជាងប្រទេសនានា ដែលមានកម្រិតចំណូលប្រហាក់ប្រហែលគ្នា។
រាជរដ្ឋាភិបាលកម្ពុជា មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់តួនាទីស្រ្តីក្នុងការធ្វើ សេចក្តីសម្រេចក្នុងវិស័យសាធារណៈនៅគ្រប់កម្រិត តាមរយៈ គោលនយោបាយជាច្រើនដូចជា៖
- យុទ្ធសាស្ត្រចតុកោណ “ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា” (២០១៤-២០១៨)
- ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិបច្ចុប្បន្នកម្ម ( ២០០៩- ២០១៣) និង (២០១៤-២០១៨)
- ផែនការយុទ្ធសាស្រ្តីនារីរតនៈ ទី៣ (២០០៩-២០១៣) និងទី៤ (២០១៤-២០១៨)
- ផែនការយុទ្ធសាស្ត្រ៦ឆ្នាំរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី (២០១០-២០១៤)
- កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ២០១០-២០១៩