យេនឌ័រ និងសុខភាព

បទដ្ឋាន តួនាទី និងទំនាក់ទំនងយេនឌ័រ មានផលប៉ះពាល់ដល់លទ្ធភាពទទួលបានសេវា​សុខ​ភាពរបស់ស្ត្រី បុរស ក្មេងស្រី និងក្មេងប្រុស។ ស្ត្រី និងបុរស ក្មេងស្រី និងក្មេងប្រុសមានលទ្ធភាព និង​តម្រូវការខុសៗគ្នាក្នុងការការពារនិងលើកម្ពស់សុខភាពរបស់ពួកគេ ដែលតម្រូវមាន ការទទួលស្គាល់​ជាផ្លូវការនៅក្នុងគោលនយោបាយ និងសេចក្តីណែនាំនានា និងការរៀបចំគម្រោងថវិកាដើម្បី​ធ្វើ​ផែនការ​​អន្តរាគមន៍ផ្នែកសុខភាពបានសមស្រប។

ការបញ្ចូលអភិក្រមយេនឌ័រទៅក្នុងប្រព័ន្ធសុខភាពសាធារណៈ តម្រូវមាន ការបេ្តជ្ញាចិត្តខ្ពស់ពី​សំណាក់ ថ្នាក់ដឹក នាំជាន់ខ្ពស់ ដើម្បីធានាថា បញ្ហា និងបទពិសោធន៍ទាក់ទងនឹងសុខភាពរបស់ស្ត្រី និងបុរស គឺជាផ្នែកមួយដ៏សំខាន់ដែលត្រូវពិចារណានៅក្នុងការតាក់តែងអនុវត្ត ត្រួតពិនិត្យ និងវាយតម្លៃទៅលើយុទ្ធសាស្ត្រនានាក្នុងវិស័យសុខាភិបាល។

 

ឯកសារ ​យេនឌ័រ និងសុខភាព

ឯកសារ ​យេនឌ័រ និងមេរោគអេដស៍