ក្រុមស្ត្រី និងក្មេងស្រីដែលងាយរងគ្រោះ
គណៈកម្មាធិការនៃអនុសញ្ញា ស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ បានកំណត់ ក្រុមស្ត្រីដែលងាយរងគ្រោះជាក់លាក់ ដែលគួរមានការសិក្សាស្រាវជ្រាវបន្ថែមទៀត និងគួរទទួលបានការយកចិត្តទុកដាក់ឱ្យកាន់តែច្រើនឡើងពីរដ្ឋាភិបាលរួមមាន៖
១) ស្ត្រីពិការ
២) ស្ត្រីដែលមកពីក្រុមជនជាតិដើមភាគតិច
៣)ស្ត្រីស្រឡាញ់ស្ត្រី ស្រ្តីស្រឡាញ់ទាំងពីរភេទ និងក្រុមមនុស្សកែភេទ
៤)ស្ត្រីដែលត្រូវបានឃាត់ខ្លួន និងស្ត្រីជាប់ពន្ធនាគារ
៥)ស្រ្តីដែលមកពីតំបន់ជនបទ
៦)ស្ត្រីដែលពាក់ព័ន្ធក្នុងសេវាផ្លូវភេទ
៧)ស្ត្រីដែលទទួលរងគ្រោះដោយសារអំពើហិង្សាផ្លូវភេទក្នុងអំឡុងរបបខ្មែរក្រហម
៨)ស្ត្រីដែលជាជនរងគ្រោះដោយសារការជួញដូរ
៩)កម្មការិនីរោងចក្រកាត់ដេរ អ្នកបម្រើតាមផ្ទះ និងជនចំណាកស្រុក
១០)ស្ត្រីដែលមានផ្ទុកមេរោគអេដស៍។