យេនឌ័រ និងអប់រំ

សមភាពយេនឌ័រក្នុងវិស័យអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ

 

ដើម្បីសម្រេចបាននូវការអប់រំសម្រាប់ទាំងអស់គ្នា ក៏ដូចជាការអភិវឌ្ឍសង្គមកម្ពុជា ទាំងមូល រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបាន និងកំពុងធ្វើការបញ្រ្ជាប យេនឌ័រយ៉ាងសស្រាក់សស្រាំ​ទៅក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ កន្លងមកសមភាពយេនឌ័រត្រូវបានបញ្រ្ជាប​ទៅក្នុ​ង​ច្បាប់ គោលនយោបាយ ផែនការ និងកម្មវិធីពាក់ព័ន្ធសំខាន់ៗនានា រួមជាមួយការអប់រំផ្សព្វ​ផ្សាយ​បង្កើន ការយល់ដឹងយ៉ាងទូលំទូលាយអំពីសារៈ​សំខាន់នៃការចូលរួមដោយស្មើភាពគ្នារបស់ស្ត្រី និងក្មេង​ស្រី ក្នុងការអប់រំ និងបណ្តុះបណ្តាលនៅគ្រប់កម្រិត។ ជាលទ្ធផល ផ្នត់គំនិតសង្គមដែលរារាំង​ដល់​ការទទួលបានការអប់រំរបស់ស្ត្រី និងក្មេងស្រី និងគម្លាតយេនឌ័រក្នុងវិស័យអប់រំ ត្រូវបានលុបបំបាត់​ជាបណ្តើរៗ។ ទោះជាយ៉ាងណាក៏ដោយ កម្ពុជាត្រូវខិតខំប្រឹងប្រែងជាបន្តទៀត ជាពិសេស​ក្នុង​ការ​លើកកម្ពស់ការទទួលបានការអប់រំរបស់ស្ត្រី និងក្មេងស្រីនៅកម្រិតឧត្តមសិក្សា និង​ការបណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ។

ទាញយកឯកសារ