បទដ្ឋាន តួនាទី និងទំនាក់ទំនងយេនឌ័រ មានផលប៉ះពាល់ដល់លទ្ធភាពទទួលបានសេវាសុខភាពរបស់ស្ត្រី បុរស ក្មេងស្រី និងក្មេងប្រុស។ ស្ត្រី និងបុរស ក្មេងស្រី និងក្មេងប្រុសមានលទ្ធភាព និងតម្រូវការខុសៗគ្នាក្នុងការការពារនិងលើកម្ពស់សុខភាពរបស់ពួកគេ ដែលតម្រូវមាន ការទទួលស្គាល់ជាផ្លូវការនៅក្នុងគោលនយោបាយ និងសេចក្តីណែនាំនានា និងការរៀបចំគម្រោងថវិកាដើម្បីធ្វើផែនការអន្តរាគមន៍ផ្នែកសុខភាពបានសមស្រប។
ការបញ្ចូលអភិក្រមយេនឌ័រទៅក្នុងប្រព័ន្ធសុខភាពសាធារណៈ តម្រូវមាន ការបេ្តជ្ញាចិត្តខ្ពស់ពីសំណាក់ ថ្នាក់ដឹក នាំជាន់ខ្ពស់ ដើម្បីធានាថា បញ្ហា និងបទពិសោធន៍ទាក់ទងនឹងសុខភាពរបស់ស្ត្រី និងបុរស គឺជាផ្នែកមួយដ៏សំខាន់ដែលត្រូវពិចារណានៅក្នុងការតាក់តែងអនុវត្ត ត្រួតពិនិត្យ និងវាយតម្លៃទៅលើយុទ្ធសាស្ត្រនានាក្នុងវិស័យសុខាភិបាល។