អំពើហិង្សាលើស្ត្រី និងក្មេងស្រី
នៅកម្ពុជា ស្ត្រី និងក្មេងស្រីនៅតែបន្តរងគ្រោះដោយអំពើហិង្សាផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ និងផ្លូវសេដ្ឋកិច្ច ក្នុងគ្រប់ស្រទាប់វណ្ណៈ នៅក្នុងជីវិតសាធារណៈ និងឯកជន របស់ពួកគេ។ អំពើហិង្សាលើស្ត្រី និងក្មេងស្រីនៅកម្ពុជាកើតចេញពីកត្តាជាច្រើន ដែលទាក់ទងនឹងឥរិយាបថ និងបទដ្ឋានសង្គមដែលផ្តល់សិទ្ធិ និងភាពអង់អាចដល់បុរស និងក្មេងប្រុស ជាងស្ត្រីនិងក្មេងស្រី។ ទម្រង់ផ្សេងៗគ្នានៃអំពើហិង្សាលើស្រី្ត និងក្មេងស្រី បានកើតឡើងដោយបន្សំនៃកត្តាបុគ្គល ទំនាក់ទំនងសហគមន៍ ស្ថាប័ន និងសង្គម ដែលរើសអើងទៅលើស្រី្តនិងក្មេងស្រីដូច្នេះ អំពើហិង្សាគួរទទួលបានការឆ្លើយតប ក្នុង អន្តរាគមន៍ផ្សេងៗលើគ្រប់វិស័យ។