យេនឌ័រ និងការប្រែប្រួលអាកាសធាតុ

យេនឌ័រ និងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍបៃតង និងការគ្រប់គ្រងគ្រោះមហន្តរាយ

 

ការប្រែប្រួលអាកាសធាតុបានក្លាយជាបញ្ហាសំខាន់ថ្មីមួយសម្រាប់ការអភិឌ្ឍ ប្រទេស កម្ពុជា។ ភាគច្រើននៃការពិភាក្សាលើគោលនយោបាយ បានផ្តោតជាសំខាន់ទៅក្នុងបរិបទ “និរន្តភាពបរិស្ថាន និងការអភិវឌ្ឍបៃតង” ហើយដែលប្រធានបទទាំងបីនេះមាន ទំនាក់ទំនងប្រទាក់ក្រឡាគ្នា​ទៅវិញទៅ​មក។ ក្រសួងកិច្ចការនារីបាន និងកំពុងចាប់ផ្តើមផ្តោតការ​យកចិត្តទុកដាក់ជាពិសេស លើផ្នែកយេនឌ័រ ពោលគឺតួនាទីរបស់ស្ត្រីក្នុងការប្រឈមមុខ​ជាមួយការ​ប្រែប្រូល​អាកាស​ធាតុ និងបរិស្ថានធម្មជាតិ។

ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុមកលើប្រទេសកម្ពុជា មានដូចជា គ្រោះរាំងស្ងួតរយៈពេលវែង ទឹកជំនន់ ការកើនឡើងនៃសីតុណ្ហភាព និងការប្រែប្រួលរដូវកាល រួមទាំង​ខ្យល់ព្យុះធំៗដែលមិនអាចស្មានដល់ ដែលទាំងនេះបានប៉ះពាល់ជាពិសេសដល់វិស័យកសិកម្ម និងប្រ​ជាជនភាគច្រើននៅតាមជនបទ។

ទន្ទឹមនឹងនេះការគ្រប់គ្រងធនធានធម្មជាតិមិនអាចបានល្អ ដូចជាការកាប់បំផ្លាញព្រៃធម្មជាតិ ដែលគ្មានការត្រួតពិនិត្យត្រឹមត្រូវ បានធ្វើមានការប៉ះពាល់យ៉ាងខ្លាំងដល់ និរន្តរភាពបរិស្ថាន និងភាពធន់របស់ធម្មជាតិទៅនឹងគ្រោះមហន្តរាយ។ ទាំងនេះបានបង្កនូវ ការលំបាក​យ៉ាងខ្លាំង​ដល់ប្រជា​ជន​ក្រីក្រនៅតាមទីប្រជុំជន និងជនបទដែលភាគច្រើន គឺជាស្ត្រី និងកុមារ។

ទាញយកឯកសារ